Podchaser Logo
Podchaser Logo
Charts
ប៉ាគីនសុន​ ជា​ជំងឺអ្វី?

ប៉ាគីនសុន​ ជា​ជំងឺអ្វី?

Released Thursday, 7th May 2026
Good episode? Give it some love!
ប៉ាគីនសុន​ ជា​ជំងឺអ្វី?

ប៉ាគីនសុន​ ជា​ជំងឺអ្វី?

ប៉ាគីនសុន​ ជា​ជំងឺអ្វី?

ប៉ាគីនសុន​ ជា​ជំងឺអ្វី?

Thursday, 7th May 2026
Good episode? Give it some love!
Rate Episode
List

​​ញ័រ​ រឹងសរសៃ​រឹង​សាច់​ដុំ​ពិបាក​ធ្វើ​ចលនា​ធ្វើ​ ចលនា​យឺតៗ ខ្សោយ​កម្លាំង​ ប៉ាគីនសុន​ជា​ជំងឺ ​មនុស្ស​ចាស់ ដែលមាន​កើត​ច្រើន ​លំដាប់​ទីពីរ​បន្ទាប់​ពី​ជំងឺ​វង្វេង​វង្វាន់ ក្នុង​ផ្នែក​ប្រព័ន្ធប្រសាទ។ មាន​មនុស្ស​ចាស់​ជិត​​១០លាន​នាក់​ ដែល​កើត​ជំងឺ​ប៉ាគីសុន​នេះ នៅលើ​ពិភពលោក។ នេះ​បើ​តាម​តួលេខ​របស់​សមាគម​ប៉ាគីសុន​បារាំង។ តើ​ជំងឺ​ប៉ាគីសុន​ជា​ជំងឺ​អ្វី?

ប៉ាគីនសុនជា​ជំងឺ​ដែល​កើត​មាន​ញឹកញាប់​លំដាប់​ទីពីរ បន្ទាប់​ពី​ជំងឺ​វង្វេង​វង្វាន់​អាល់ហ្សៃម៉ែរ ប៉ុន្តែ​ហាក់​ដូច​ជា​ពុំ​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​និង​ស្គាល់​ទេ។ ជា​ប់​ឈ្មោះ​ជា​ជំងឺ​ញ័រ ប៉ាគីសុនដែល​ច្រើន​កើត​លើ​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ មិនមែន​កំណត់​ត្រឹម​អាការៈ​ញ័រ​ និង​សមត្ថភាព​បញ្ជា​របស់​ខួរ​ក្បាល​ទេ។ អ្នក​ជំងឺ​ប៉ាគីនសុនជា​ច្រើន​​បាន​លើក​​ឡើង​អំពី​អាការៈ​រោគ​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា​វិបត្តិ​ដំណេក វិបត្តិ​បញ្ញា​ញាណ និង​ប្រព័ន្ធ​រំលាយ​អាហារ ទល់​លាមក​រ៉ាំរ៉ៃ ការ​ឈឺ​ចុកចាប់ ស្រមើស្រមៃ​ផ្តេសផ្តាស ខ្វល់​ខ្វាយ​ថប់​បារម្ភ ធ្លាក់​ទឹក​ចិត្ត​ឬ វិបត្តិ​ផ្ចង់​អារម្មណ៍។ល។ ដោយ​ហេតុ​តែ​មាន​ទម្រង់​ច្រើន ទើប​ការ​វិភាគ​រោគ​សញ្ញា​មានការ​លំបាក​ខ្លាំង ឯ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ​រង​ការ​រំខាន​ខ្លាំង។

​ប៉ាគីនសុនជា​ជំងឺ​រ៉ាំរ៉ៃ វិវឌ្ឍ​ដោយ​យឺតៗ​និង​ទៅមុខ​ជានិច្ច​។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​កំណត់​រក​អាការៈ​សញ្ញា​ដំបូង​នៃ​ជំងឺ​ប៉ាគីសុន បាន​កាន់​តែ​ឆាប់ កាន់តែ​ប្រសើរ ព្រោះ​គ្រូពេទ្យ​អាច​ផ្តល់​ការ​ព្យាបាល​ដែល​ជួយ​ធានា​រក្សា​គុណភាព​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន​​យូរ​អង្វែង។ តែ​ជា​ទូទៅ រោគ​សញ្ញា​ជាក់លាក់​នៃ​ជំងឺ​ប៉ាគីនសុន ច្រើន​តែ​លេច​ឡើង​នៅ​ពេល​ណា​កោសិកាប្រព័ន្ធ​ប្រសាទ​ផលិត​ជាតិ​ដូប៉ាមីន ត្រូវ​បំផ្លាញ​អស់​ប្រមាណ​ពី​៥០ទៅ​៧០%​ទៅ​ហើយ ហើយ​ខួរ​ក្បាល​មិន​អាច​បំពេញ​វិញ​បាន។

រោគ​សញ្ញាចម្បងៗ​នៃ​ជំងឺ​ប៉ាគីសុន

​អាការៈ​​សញ្ញា​ចម្បង​នៃ​ជំងឺ​ប៉ាគីសុន មាន​បី គឺ​ ការ​ញ័រ ពិបាក​ធ្វើ​ចលនា និង​ភាព​រឹង។ អាការៈ​ទាំង​បី នេះ មិន​ប្រាកដ​ថា​លេច​ឡើង​ទន្ទឹម​ពេល​គ្នា​ជាមួយ​គ្នា​ទេ ហើយ​មាន​កំរិត​ខុស​គ្នា​ ជួន​ញ័រ​ខ្លាំង​ជាង ជួន​ភាព​រឹង​ខ្លាំង​ជាង។

ការញ័រ នៃ​ជាជំងឺ​ប៉ាគីសុន លេច​ឡើង​ជា​បឋម​​នៅ​ផ្នែក​ម្ខាង​នៃ​រាង​កាយជា​ពិសេស​នៅ​ដៃ​ ញ័រ​ដៃ​ស្តាំ ឬ​ដៃ​ឆ្វង ​រួច​ញ័រ​ទាំង​សង​ខាង និង​ឡើង​ដល់​ក្បាល។ តែ​បបូរមាត់ ចង្ការ ជើង ក៏​អាច​រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​ប៉ាគីនសុន ហើយ​មាន​សញ្ញា​ញ័រ​ដែរ។ ខុស​ពី​ការ​ញ័រ​ឃ្លាន ​ជា​ការ​ញ័រ​ប៉ាគីនសុនកើត​ឡើង​នៅ​ពេ​ល​សម្រាក នៅ​ពេល​អ្នក​ជំងឺ​នៅ​ស្ងៀម ឬ​នៅ​ពេល​មាន​ក្តី​រន្ធត់​អារម្មណ៍ និង​ពេល​ប្រឹង​គណនា​។ អាការៈ​សញ្ញា​នេះ​នឹង​បាត់​ទៅ​វិញ នៅ​ពេល​អ្នក​ជំងឺ​ចាប់​ផ្តើមធ្វើ​ចលនា​ឬ​សកម្មភាព​អ្វីមួយ។

ចំពោះ​អាការៈ​ប៉ះពាល់​នឹង​ចលនានាំ​ឱ្យ​មាន​សភាព​ឬ​កាយវិការ​យឺតៗ ​វិញ អ្នក​ជំងឺ​ប៉ាគីនសុននឹង​ដើរយឺតៗ ជំហាន​ខ្លីៗ​ ដៃបង់​បោយ​មិន​លះ​ដូច​មនុស្ស​ធម្មតា​ទេ ងើប​ដើរ​ឈរអង្គុយ​ឬ​ងាក​ឆ្វេង​ស្តាំ​យ៉ាង​លំបាក។ សូម្បី​តែ​​​ភ្នែក​ក៏មិនសូវ​ប្រិច សំឡេង​ខ្សោយ​បែប​បង្អូសៗ។

ប៉ាគីនសុនបាន​ធ្វើ​ឱ្យ​សាច់​ដុំ ឡើង​​តឹង​រឹង ដែល​ជា​ផលវិបាក អ្នក​ជំងឺ​គ្មានភាព​ទន់ភ្លន់​ក្នុងការ​បញ្ចេញ​​ចលនា​ទេ។ ភាព​រឹង​នេះ​​អាច​បង្ក​ឱ្យ​មាន​ការ​ចុក​ចាប់ផងនៅ​ពេល​ប្រឹង​ធ្វើ​អ្វីមួយ​៕

Show More
Rate
List

Join Podchaser to...

  • Rate podcasts and episodes
  • Follow podcasts and creators
  • Create podcast and episode lists
  • & much more
Do you host or manage this podcast?
Claim and edit this page to your liking.
,